នៅពេលនិយាយរឿងពីបុរសគិតគិតទៅគួរអោយពិបាកមែន ។ហើយនៅពេលយើងទាក់ទងមិត្តនារី នារីនោះនឹងមានអារម្មណ័ហើយគិតមកបុរសយើងដូចជា:
- បើយើងហ៊ានថើបនាង នាងថាយើងមិនមែនជាសុភាពបុរស
- បើយើងមិនថើបនាង នាងគិតថាយើងមិនមែនជាបុរសពិត
- បើយើងសរសើរថានាងស្លៀកពាក់ស្អាត នាងគិតថាយើងចេះតែបញ្ជោរនាងលេង
- បើយើងមិនសរសើរនាង នាងគិតថាយើងមិនចាប់អារម្មណ៍នឹងការតែងខ្លួនរបស់នាង
- បើយើងតាមចិត្តនាងគ្រប់យ៉ាង នោះយើងនឹងមានអារម្មណ៍តានតឹងព្រោះនាងគ្រប់គ្រងគ្រប់យ៉ាង
- បើយើងមិនតាមចិត្តនាង នាងគិតថាយើងអាត្មានិយមមិនស្រឡាញ់នាង
- បើយើងទៅរកនាងញឹកញាប់ នាងនឹងមានអារម្មណ៍ថាយើងគួរឲ្យធន់ទ្រាន់
- បើយូរៗយើងទៅរកនាងម្តង នាងនឹងគិតថាយើងមិនយកចិត្តដាក់ជាមួយនាង
- បើយើងស្លៀកពាក់ស្អាតបាត នាងគិតថាយើងចង់ទៅញ៉ែស្រីផ្សេងឬចង់រកក្រៅ
- បើយើងមិនសូវស្លៀកពាក់ស្អាតបាតមិនចេះតែងខ្លួន នាងនឹងថាយើងស្រែណាស់
- បើយើងនិយាយផ្អែមល្ហែមជាមួយនាង នាងនឹងថាដូចឆ្គួតចឹងជ្រេញណាស់
- បើយើងសោះអង្គើយមិនផ្អែមល្ហែម នាងនឹងសួរថា”បងឈប់ស្រលាញ់អូនហើយមែនទេ?”
- បើយើងទៅជួបនាងយឺតពេល នាងនឹងរអ៊ូថាយើងមិនចេះគោរពពេលវេលា
- បើនាងមកយឺតវិញ នាងថា” មនុស្សស្រីតែងតែយឺតយាវខ្លះជារឿងធម្មតាទេ”
អ្ហើយពិតគួរអោយអាណិតបុរសៗយើងណាស់ផ្គាប់ចិត្តគេមិនត្រូវសោះ ធ្វើបាបប្រុសៗអាហូតតាមមិនទាន់ទេ!!!! ឱអង្កការសិទ្ធបុរសខ្ញុំអើយតើអ្នកនៅទីណា???

សួស្តីសិស្សប្អូន!
សួស្ដីសិស្សច្បងសុខទុក្ខធម្មតាទេ?
សុខតា! ប្លកស្អាតតា!
អរគុណបងសំលាញ់
ហាហា! អូហូ៎ ឡូយតើ!
ឡូយមែនបង?បងគិតមើលបុរសគូរតែឈប់ទាក់ទងស្រីស្រីទៅណ
ក្មេងនេះពិតជាឆ្លាតមែនហ្ន៎..?
ឆ្លាតអីគេបង?ខ្ញុំអត់ឃើញឆ្លាតអីផង
So pity men
bat ching hery men nos